ភ្នំពេញ ៖ បុរសម្នាក់រងរបួស ម៉ូតូរងខូចខាត បន្ទាប់ពីជិះម៉ូតូធ្វើដំណើរឆ្លងកាត់ស្ពានអាកាសចោមចៅ ផ្លូវសហព័ន្ធរុស្សុីទៅផ្លូវជាតិលេខ៣ ដល់ខាងលើស្ពានស្រាប់តែមានម៉ូតូ ហុងដាឌ្រីម ជិះពីផ្លូវជាតិលេខ៣ ទៅផ្លូវសហព័ន្ធរុស្សុី លើគន្លងផ្លូវបញ្ច្រាស បណ្តាលឱ្យបុកគ្នា ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅលើស្ពានអាកាសចោមចៅ គន្លងផ្លូវសហព័ន្ធតុស្សុី -ផ្លូវជាតិលេខ៣ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមចុចអាន៖ អ្នកជិះម៉ូតូរបួសធ្ងន់ ក្រោយជិះបុករថយន្ដរបស់ចិនពេលជិះឆ្លងផ្លូវ



តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ហុងដាវ៉េវ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HY-4090 ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សុី ពីកើតឡើងស្ពាន ឆ្ពោះទៅផ្លូវជាតិលេខ៣ ដល់ខាងលើ ស្រាប់តែមានម៉ូតូ ហុងដាឌ្រីម មួយគ្រឿង ជិះដោយបុរសម្នាក់ ពីផ្លូវជាតិលេខ៣ ឡើងស្ពាន ឆ្ពោះទៅផ្លូវសហព័ន្ធរុស្សុី តែលើគន្លងផ្លូវបញ្ច្រាស ជ្រុលទៅបុកម៉ូតូវ៉េវ ហើយជិះរត់គេចទៅបាត់ ។
ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឃើញជួយជូតលាងរបួស ហើយសុំវិលទៅផ្ទះដោយខ្លួនឯង ។
តាមប្រជាពលរដ្ឋបានលើកឡើងថា ស្ពានអាកាសចោមចៅ បែងចែកគន្លងផ្លូវ ជាឯកទិស តែនៅពេលយប់តែងតែមានម៉ូតូជិះឡើងឆ្លងកាត់ស្ពានលើគន្លងផ្លូវបញ្ច្រាស ច្រើនលើកហើយ បង្កគ្រោះថ្នាក់ចរាចរណ៍ ៕
