សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ដែលមានលោក អ៊ូ សុផល ជាគ្រូបង្វឹក បាននាំចូលកីឡាករបរទេសជនជាតិវៀតណាម ចំនួន៣រូប ចូលរួមដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤។

កីឡាករជនជាតិវៀតណាម ទាំង៣រូបរបស់ក្រសួងមហាផ្ទៃ មានដូចជា៖

  1. កីឡាករលេខ ១៩ Pham Thoa Khuong
  2. កីឡាករលេខ ២១ Che Quoc Volit
  3. កីឡការលេខ ២០ Tran Duc Hanh។

ស្របពេលដែលកាសែតដ៏ល្បីរបស់វៀតណាម ដែលមានឈ្មោះថា Bóng chuyền Việt Nam បានចុះផ្សាយថាប្រធានក្រុមបាល់ទះ Ha Tinh និងជាអតីតកីឡាករជម្រើសជាតិវៀតណាម គឺកីឡាករ Tran Duc Hanh ឈ្មោះហៅក្រៅ Lee Min-ho ផ្លាស់ទៅចូលរួមក្រសួងមហាផ្ទៃ ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងពានរង្វាន់ «តេជោលីគ» ដែលប្រកួតចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅពហុ​កីឡដ្ឋានជាតិ។

កីឡាករ Tran Duc Hanh ឈ្មោះហៅក្រៅ Lee Min-ho បង្ហាញខ្លួនបាន ២ប្រកួតឱ្យសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ឈ្នះទាំង២ មាន៦ពិន្ទុពេញ ឈរលេខ៣ បណ្តោះអាសន្ន នៃតារាងចំណាត់ថ្នាក់ «តេជោលីគ»។

២ប្រកួតរបស់ក្រសួងមហាផ្ទៃ៖

  • ក្រសួងមហាផ្ទៃ ៣-១ ស្នងការ ន.ប ខេត្តពោធិ៍សាត់
  • ក្រសួងមហាផ្ទៃ ៣-១ ស្នងការ ន.ប រាជធានីភ្នំពេញ៕
Share.