ភ្នំពេញ៖ បុរសម្នាក់តូចចិត្តប្រពន្ធរត់ចោល បែជាគិតខ្លីសម្រចចិត្តទៅចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បង្ក ការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបន្ទប់ជួល លេខ ១៧ជាន់ឡៅតឿ ស្ថិតនៅភូមិទ្រា៤ ក្រុមទី៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ មោក ឃ្លោក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបងកម្មករសំណង់ មានស្រុកកំណើត ភូមិ ក្រាំងចំបក់ ឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ មានប្រពន្ធ ឈ្មោះ ពត សុខហាន ហៅ មុំ អាយុ ៣២ឆ្នាំ មានស្រុកកំណើត នៅភូមិ គគរ ឃុំ ដែនដូន ស្រុកក្រចេះ ខេត្តក្រចេះ មានកូនប្រុសស្រី៣នាក់។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ អ្នកស្នាក់នៅបន្ទប់ជួលជិតគ្នា មានការងឿងឆ្ងល់ ថា ហេតុអ្វីបានជនរងគ្រោះ មិនឃើញចេញពីបន្ទប់តាំងពីព្រឹករហូតដល់រហូតដល់ថ្ងៃរសៀល អ្នកជិតខាង ក៍បានទៅប្រាប់ម្ចាស់ផ្ទះ លុះម្ចាស់ផ្ទះ បានទៅគោះទ្វារទ្វារបន្ទប់មិនឃើញមានអ្នកឆ្លើយតប ក៍បានបេីកបង្អួចមេីលស្រាប់តែឃេីញសពជនរងគ្រោះ ចង់ក និងប្រឡោះឥដ្ឋខ្យល់ ក៏ញាប់រាយការណ៍ ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងកើតហេតុ សហការជាមួយជំនាញកោសល្យវិច័យ វិទ្យាសាស្ត្របច្ចេកទេសនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីចុះពិនិត្យសព ។

តាមលោកមេភូមិ បានឱ្យដឹងថា ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឱ្យអាជា្ញធរ ជួយរកស្ត្រីជាឱ្យប្រពន្ធផង ព្រោះ ថាស្ត្រីជាប្រពន្ធបានរត់ចោល ជនរងគ្រោះតាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ មកម្ល៉េះ ហើយក៏មិនដឹងថាទៅទីណានោះទេ ។ ក្រោយពីជំនាញ កោសល្យវិច័យពិនិត្យ សពរួចបានធ្វើលិខិតប្រគល់សពឱ្យសាច់ញាតិដឹកយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕

អត្ថបទ៖ ត្រយងតូច

Share.