រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចអនុវត្តយុទ្ធនាការពង្រឹង និងទប់ស្កាត់ការឆ្លងរីករាលដាននៃកូវីដ-១៩រយៈពេល ៧ថ្ងៃ ខណៈដែលវិធានការបិទខ្ទប់នៅតាមបណ្តាខេត្តជាប់ព្រំដែននិងខេត្តសៀមរាបត្រូវបានបិទបញ្ចប់នៅយប់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១នេះ។
ការសម្រេចរបស់រាជរដ្ឋាភិបាលនេះគឺដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ជាពិសេសក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការមកដល់នៃរលកទី៣នៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៃ ជំងឺ កូវីដ១៩ដែលបណ្តាលមកពីមេរោគបប្លែងខ្លួនថ្មីដែលតា(Delta)។
កន្លងមកខេត្តនៅតាមព្រំដែនកម្ពុជាថៃដែលត្រូវបានបិទខ្ទប់រួមមាន៖ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃបន្ថែមទៀតផងដែរដើម្បី ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ក្នុងសហគមន៍ជាពិសេសប្រភេទមេរោគបំប្លែងខ្លួនថ្មី។ វិធានការទាំងនោះមាន ទាំងហាមឃាត់រាល់សកម្មភាពជួបជុំនានា ការធ្វើអាជីវកម្មគ្រប់ប្រភេទរួមទាំងការធ្វើចរាចរណ៍នៅចន្លោះម៉ោង៩យប់ដល់ ម៉ោង៣ ទៀបភ្លឺជាដើម៕


