សិល្បៈជាតិ៖ ជាការតបតាមសំណូមពររបស់ហ្វេនអ្នកគាំទ្រនៅកម្ពុជា Madam សាន់ សុខខេង ដែលជាគ្រប់គ្នាស្គាល់ថាជា CEO HSO បានអញ្ជើញកំពូលតារាសម្ដែងថៃ Janie មកបង្ហាញវត្តមានសម្ញែងរាងស្លីមស្រឡូនស្អាតយ៉ាងកក្រើកនៅក្នុងកម្មវិធី អបអរសាទរការបើកសម្ពោធចាហួយ ៣ រសជាតិជាផ្លូវការនៅផ្សារទំនើប KMall ។





មកកម្ពុជាជាលើកទី ៣ នេះ កំពូលតារាសម្ដែងថៃជួរមុខរូបនេះ បានសម្ដែងអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តប្រជាជនកម្ពុជា និងហ្វេនអ្នកគាំទ្រ រហូតរបូតមាត់ថាចង់ទិញផ្ទះហើយមករស់នៅស្រុកខ្មែរ ហើយអ្នកនាងក៏បានអរគុណចំពោះទឹកចិត្ត Madam សាន់ សុខខេង ដែលបានអញ្ជើញអ្នកនាងមកទីនេះយ៉ាងកក់ក្ដៅ ព្រមទាំងរំពឹងថានឹងក្លាយជាអ្នកតំណាងផ្សព្វផ្សាយផលិតផលឱ្យ Madam នាពេលខាងមុខផងដែរ។
គួរដឹងថា រាល់ការអញ្ជើញកំពូលតារាល្បីពីប្រទេសថៃ គឺត្រូវចំណាយថវិកាច្រើនណាស់ ប៉ុន្តែ Madam សាន់ សុខខេង មិនខ្លាចនឹងចំណាយឡើយ ហើយ Madam បានប្រាប់ពីគោលបំណងទៅកាន់អ្នកគាំទ្រយ៉ាងថា កម្មវិធីបើកសម្ពោធជាផ្លូវការចាហួយ ៣រសជាតិ Super Fiber Jelly Strip គឺក្រុមហ៊ុនបានអញ្ជើញតារាថៃដ៏ល្បី គឺកញ្ញា ជេនី ធៀនផូសុវណ្ណ ឱ្យចូលរួមជាតារាកិត្តិយក ដើម្បីជួយផ្សព្វផ្សាយពីផលិតផលដ៏ល្អនេះ ដោយក្នុងនោះតារាខ្មែរ គឺកញ្ញា រចនា រ៉ាវឌី ត្រូវបានក្រុមហ៊ុនតែងតែជាទូតសុឆន្ទៈរបស់ផលិតផល បន្ទាប់ពីបានមើលឃើញពីភាពល្បីល្បាញរបស់នាងក្នុងការងារសិល្បៈ និងការងារក្នុងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម។


លោកស្រីបន្ថែមទៀតថា Super Fiber Jelly Strip គឺជាអាហារបំប៉នប្រភេទ ចាហួយបន្ទះ ដែលងាយស្រួលយកដាក់តាមខ្លួន ងាយស្រួលហែក និងងាយស្រួលញ៉ាំភ្លាមៗតែម្តង។ ជាចាហួយដែលសម្បូរទៅដោយសារធាតុចម្រាញ់ពីធម្មជាតិ។ Super Fiber Jelly Strip សម្រកក្បាលពោះ ជួយឱ្យរាងស្រឡូន លាងកាក់សំណល់ក្នុងខ្លួន និងលាងសម្អាតជាតិពុលបានយ៉ាងល្អ។ ក្នុងនោះមានគុណប្រយោជន៍ជាច្រើនទៀត ដូចជា រក្សាតុល្យភាពនៅក្នុងប្រព័ន្ធរំលាយអាហារ, ជួយសម្រួលដល់ការបន្ទោរបង់, ជួយព្យាបាលការទល់លាមក, ជួយបន្សាបជាតិពុលក្នុងថ្លើម និងជំរុញចលនាឈាមរត់ ធ្វើឱ្យរាងកាយស្រស់ថ្លា និងភ្លឺរលោង, ជួយកាត់បន្ថយជាតិខ្លាញ់លើស ជួយក្នុងការរំលាយអាហារ ជាដៃគូដ៏ល្អសម្រាប់ធ្វើឱ្យរូបរាងកាយរបស់អ្នកកាន់តែស្រស់ស្អាតទ្វេដង។
សូមជម្រាបថា ចាហួយ ៣ រសជាតិដែលផលិតឡើងដោយក្រុមហ៊ុន HSO ដែលប្រមូលផ្ដុំដោយសាធាតុសំខាន់ៗក្នុងការថែរក្សាឱ្យស្លីមស្អាត ជាពិសេសគឺស័ក្ដសមសម្រាប់អ្នកចង់សម្រកគីឡូដែលមិនប៉ះពាល់ដល់សុខភាព ហើយ ចាហួយ ៣ រសជាតិអាចញ៉ាំបានរាល់ថ្ងៃ និងជំនួសអាហារសម្រន់ រសជាតិឆ្ងាញ់ ស្រួលញ៉ាំ ស្រកគីឡូលឿនដោយមិនធ្វើទុក្ខ ល្អបំផុតសម្រាប់បវរកញ្ញាដែលចង់សម្រេចក្ដីស្រម៉ៃ៕



