សិល្បៈជាតិ៖ តាមរយៈ​គេហទំព័រ Mornings.co.uk ដែល​ប្រមូល​ទិន្នន័យ និង​ស្វែងរក​ពាក្យ​គន្លឹះ «ថ្ងៃ​រះ» នៅក្នុង​ប្រទេស​ប្រមាណ៧២ នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា បាន​ជាប់​ជាទី​តាំង​ដែល​ទទួលបាន​ការលើក​ឡើង​ច្រើនជាងគេ និង​ចាត់ទុកថា​ជា​កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ការមើល​ថ្ងៃ​រះ។

នៅក្នុង​នោះ ប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​សំខាន់​អាច​មើល​ថ្ងៃ​រះ ឬក៏​ព្រឹត្តិការណ៍ សម​រាត្រី គឺ​ជាប់​នៅលើ​កំពូល​តារាង​ដែលមាន​អាត្រា​អ្នក​លើក​យកមក​និយាយ​ដល់​ទៅ 10404 ដង ហើយ​ចំណាត់ថ្នាក់​លេខ ៤ បាន​ទៅលើ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ប្រសាទ Borobudur ចំណាត់ថ្នាក់​លេខ ៧ បាន​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ប្រាសាទ Bagan ប្រទេស​វៀតណាម​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១២ នៅ​តំបន់​វាល​ខ្សាច់​សក្បុស រីឯ​ចំណាត់ថ្នាក់​លេខ ១៥ បាន​ទៅលើ​ប្រទេស​ម៉ាឡេស៊ី​នៅ​តំបន់ភ្នំ Kinabalu ចំណាត់ថ្នាក់​ទី ២១ ប្រទេស​ឡាវ ភ្នំ Phousi ចំណាត់ថ្នាក់​ទី ២២ ប្រទេស​ហ្វីលីពីន​នៅ​ពពក​វិល Kiltepan ចំណាត់ថ្នាក់​ទី ២៦ បាន​ទៅលើ​ប្រទេស​ថៃ​នៅ​តំបន់​កោះ หลีเป๊ะ និង​ចំណាត់ថ្នាក់​ទី ៥៦ បាន​ទៅលើ​ប្រទេស​សិង្ហ​បុរី​នៅ​តំបន់​ឧទ្យាន Merlion Park។

សូមជម្រាបថា ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ «សម​រាត្រី »តែងតែ​កើតមាន២ដង​នៅ​ប្រទេស​កម្ពុជា គឺ​នៅ​រដូវប្រាំង កើត​ទ្បើង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា កើត​ទ្បើង​នៅ​ខែកញ្ញា។ ព្រឹត្តិការណ៍​ពិសេស​នេះ គេ​អាច​មើលឃើញ​ថ្ងៃ​រះ​ចំ​កណ្ដាល​នៃ​កំពូល​ប្រាសាទអង្គរវត្ត ដែល​ពិ​ចា​អច្ឆរិយ​អស្ចារ្យ​ហើយ​កើតមាន​តែ​នៅ​ប្រាសាទអង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ចំណែកឯ​សំណង់​បុរាណ​ជាច្រើន​នៅ​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក មិនអាច​រៀបចំ​ដូចនេះ​បានទេ៕

Share.