សិល្បៈជាតិ៖ ល្ខោន​តន្ត្រី រា​ជនី​សំឡេង​មាស ឬក៏ The Golden Voice Live Musical គឺជា​ផ្ទាំងទស្សនីយភាព ល្ខោន​តន្ត្រី​ជា​លើកដំបូង​នៅ​កម្ពុជា ដែល​បាន​ដកស្រង់​ចេញពី​ខ្សែជីវិត​របស់លោក​ស្រី រស់ សេរី​សុទ្ធា ដែលជា​និមិត្តរូប​នៃ​ក្តីសង្ឃឹម ជំនះ​នូវ​រាល់​ឧបសគ្គ​ក្នុង​អាជីព​សិល្ប: ក្នុងសង្គម​ខ្មែរ​ក្នុង​ទស្សវត្ស​ន៍ 1970។

ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​មួយ​នេះ ទើបតែ​តំឡើង​ឱ្យ​សម្ដែង​ជូន​ទស្សនា​ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​អង្គការ​សកម្មភាព​សិល្ប:ខ្មែរ និង​គូ​សហការ​ទាំងអស់។ ថ្មីៗនេះ អង្គការ​សកម្មភាព​សិល្ប:ខ្មែរ ក៏បាន​ប្រកាស​ជ្រើសរើស​តួ​ធំ ចំនួន៨រូប ចូលរួម​សម្ដែង ហើយ​សម្រាប់​អ្នក​ស្នេហា​សិល្ប:មានបំណង​សម្ដែង​ជា​តួអង្គ​ក្នុង​សាច់រឿង​ដែល​ឆ្លុះបញ្ចាំង​ពី​ខ្សែជីវិត​របស់ រា​ជនី​សំឡេង​មាស លោកស្រី រស់ សេរី​សុទ្ធា ក៏​អាចដាក់​ពាក្យ​មក​បាន​ផងដែរ។

ក្នុងនោះ​គឺមាន​ការជ្រើសរើស​តួ​សំដែង​ទាំង ៨ រួមមាន៖ ១)លោកស្រី រស់ សេរី​សុទ្ធា ២)លោកស្រី ណាត់ សា​មៀន ៣)លោក រស់ សុគន្ធា ៤)លោក ស៊ីន ស៊ី​សាមុត ៥)លោក សេង យុ​ត ៦)លោក សុស​ម៉ាត់ ៧)លោក ហ៊ុយ ស៊ី​ផាន់ ៨)លោក អ៊ឹម សុង​សឹម។

គួរ​រំលឹក​ដែរ​ថា  លោកស្រី រស់ សេរី​សុទ្ធា កើត​នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ មាន​ស្រុកកំណើត​ភូមិ​ដំណាក់​ហ្លួង ឃុំ​វត្ត​គរ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង លោកស្រី​មាន​ឪពុក​ឈ្មោះ រស់ ប៊ុន ជា​លោកគ្រូ​ភ្លេងខ្មែរ​ផង និង​ជា​គ្រូ​ស្តោះផ្លុំ​ផង និង​ម្តាយ​ឈ្មោះ ណាត់ សា​មៀន ហើយ​លោកស្រី​មាន​បងប្អូន​ចំនួន ៥ នាក់ (ស្រី ០៤ នាក់) ហើយ​លោកស្រី​ជា​កូន​ទី ៤ ។ លោកស្រី​ចូលរៀន​នៅ​សាលាបឋមសិក្សា ទ​ក្ខិ​ណ​សាលា រួច​បាន​ប្រឡង​ជាប់​ចូលរៀន​នៅ​អនុវិទ្យាល័យ​នារី នេ​ត​យ៉ង់ នៅ​ឆ្នាំ ១៩៦២ រួច​ឈប់រៀន ដើម្បី​ចាប់​អាជីព​ជា​អ្នកចម្រៀង។ ក្រោយមក​លោកស្រី​បាន​បាត់បង់​ជីវិត​នៅក្នុង​សម័យ​ខ្មែរក្រហម ដោយ​អង្គការ​បាន​ហៅ​លោកស្រី ទៅ​កសាង​អប់រំ ។ ចាប់តាំងពី​ថ្ងៃ​នោះមក គ្មាន​នរណាម្នាក់​បានដឹង​ដំណឹង​ពី​អ្នកស្រី​ទៀតឡើយ៕

Share.