កំណាព្យបទ កខ
ក កើតក្រុងស្រែខ្មែរប្រុសស្រី ខ ខំឃ្មាតខ្មីកុំបីប្រែ
គ គិតបំផ្លាញក្តីសុខខ្មែរ ឃ ឃើញត្រឹមតែភាពងងឹត។
ង ងាកឃើញគ្នាញញឹមដាក់ ច ចេះស្រុះស្រាក់រួមគំនិត
ឆ ឆាំងគ្នាឯងត្រូវតែគិត ជ ជួយជាតិពិតតាមកម្លាំង។
ឈ ឈប់យកខ្មែរជាសត្រូវ ញ ញុះកុំសូវនាំតែខ្មាំង
ដ ដៀលដៀមដាមតាមច្បាមច្បាំង ឋ ឋានបានខ្លាំងខ្មែរជួយខ្មែរ។
ឌ ឌឺឌុដាន់នាំជាតិដាប ឍ ធីបចោលបាបផ្តើមកែប្រែ
ណ ណែនាំក្មេងឃើញខុសកែ ត តាំងជ្រោងខ្មែរកាន់តែខ្ពស់។
ថ ថែសន្តិជាជីវិត ទ ទៅឆ្ងាយជិតរក្សាយស
ធ ធន់កិច្ចការទាំងទាបខ្ពស់ ន នោះកេរ្តិ៍ឈ្មោះខ្មែរខ្ពស់ទ្វេ។
ប បើកទូលាយនិយាយស្តែង ផ ផុលផុសស្វែងកុំទំនេរ
ព ពឹងអ្នកក្រៅមិនស្រួលទេ ភ ភូតលើគេខ្មែរជួបហើយ។
ម មើលអតីតគិតថ្លឹងថ្លែង យ យល់ឲ្យស្តែងឈប់កន្តើយ
រ រេរិះរាប់ភ្ជាប់ឆ្លងឆ្លើយ ល ល្មមឈប់ហើយកម្ចាត់គ្នា។
វ វាងវៃឆ្លាតរួមប្តេជ្ញា ស សាងនិងស្តារកម្ពុជា
ហ ហៅក្រៅក្នុងស្រុងស្រុះគ្នា ឡអ រួមគ្នាលាប៉ុណ្ណឹង៕
អត្ថបទ៖សំ នឿន
