
ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២៤ វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅរសៀលថ្ងៃទី១៧ ខែមករា នេះមានចំនួន៤គូ ៤ទីលានផ្សេងគ្នា។
កម្មវិធីប្រកួត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោង ៣:៣០នាទីរសៀល៖
-សៀមរាប អេហ្វស៊ី ប៉ះ បឹងកេត នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
-សមាគមកីឡាបាលទាត់ក្រសួងមហាផ្ទៃ ប៉ះ ខេត្តព្រៃវែង នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
-គិរីវង់សុខសែនជ័យ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់
-អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមាន។
លទ្ធផលជើងទី១ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៖
- មន្ទីរ អយក ខេត្តត្បូងឃ្មុំ ១-២ ភ្នំពេញក្រោន នៅវិទ្យាល័យ ហ៊ុន សែន មេមត់
- មន្ទីរ អយក ខេត្តកំពងចាម ១-៣ វិសាខា នៅវិទ្យាល័យព្រះសីហនុ
- អង្គរស៊ីធី អេហ្វស៊ី ០-៧ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាហនុមាន
- ព្រះខ័រាជស្វាយរៀង ៤-០ ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង។
ប្រកួតជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
-ព្រះខ័រាជស្វាយរៀង ប៉ះ ខេត្តបន្ទាយមានជ័យ ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
-ភ្នំពេញក្រោន ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខាមន្ទីរ ប៉ះ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ អង្គរស៊ីធី អេហ្វស៊ី នៅកីឡដ្ឋាន AIA KMH Park
ប្រកួតជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
-បឹងកេត ប៉ះ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
-ខេត្តព្រៃវែង ប៉ះ សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង
-កងយោធពលខេមរភូមិន្ទ ប៉ះ គិរីវង់សុខសែនជ័យនៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)
-ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ។

គួរបញ្ជាក់ថា ១៦ក្រុមដែលត្រូវប្រជែងគ្នាក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ) រួមមានបេក្ខភាពក្រុមលីគទី២ ចំនួន ៣ក្រុម រួមមានក្រុម សៀមរាប អេហ្វស៊ី និងក្រុមអង្គរស៊ីធី និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។
រីឯបេក្ខភាព ៣ក្រុម នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ, និងខេត្តបន្ទាយមានជ័យ។ ខណ:ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

