ព្រះសីហនុ៖ (ព័ត៌មានបឋម) បុរសស្រី២នាក់ ទំនងជាគូសង្សារនឹងគ្នាបានស្លា.ប់ ដោយសារគ្រាប់កាំភ្លើងនៅក្នុងផ្ទះល្វែងមួយកន្លែងម្តុំអូរ៣ ក្រុងព្រះសីហនុ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣រសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤នេះ នៅផ្ទះមួយកន្លែងនៅម្តុំអូរ៣ ក្រុងព្រះសីហនុ ។

តាមសមត្ថកិច្ចឱ្យដឹងជាបឋមថា ជនរងគ្រោះទាំងពីរនាក់ដេកស្លាប់ដោយមានស្នាមត្រូវគ្រាប់កាំភ្លើង គឺជាជនជាតិខ្មែរ ហើយទំនងជាគូសង្សារនឹងគ្នា បើតាមការសន្និដ្ឋានជំហានដំបូងអាចជាអំពើអត្តឃា ដោយអាចមានម្នាក់ជាអ្នកបាញ់សម្លា.ប់ភាគីម្ខាងមុន រួចទើបបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ជុំវិញករណីខាងលើនេះដែរ កម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវបន្ថែមតាមនិតិវិធី ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់អ្នកទាំងឱ្យបានច្បាស់៕

អត្ថបទ៖ ព្រះសីហនុ

Share.