ភ្នំពេញ-ព្រះសង្ឃមួយអង្គនិមន្តហាត់ប្រាណក្នុងបរិវេណវត្តប្រទះឃើញបុរសម្នាក់ចងកជាប់និងចេតិយ ក្បែរនិងព្រះវិហារបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ ព្រះសង្ឃក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកទីតាំងកើតហេតុខាងលើ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៍មានដែលព្រះសង្ឃបានរាយការណ៍ថាមានមនុស្សប្រុសម្នាក់បានចងកសម្លាប់ខ្លួននៅចេតិយ៍ក្នុងវត្តកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី២ ក៏បានចុះទៅដល់ទីតាំងកើតហេតុខាងលើនិងបានយកខ្សែរហ៊ុំព័ទ្ធការពារមិនឲ្យអ្នកផ្សេងចូលទៅក្នុងបរិវេណសព ហើយបានរាយការណ៍បន្តទៅកាន់កម្លាំងជំនាញនគរបាលខណ្ឌមានជ័យនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ បច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសព ដោយសមត្ថកិច្ចបានពិនិត្យស្រាវជ្រាវរកឃើញក្នុងហោប៉ាវសពបុរសខាងលើនោះមានបន្សល់ទុកនៅ ក្រដាសបញ្ចាំម៉ូតូមួយសន្លឹក ក្រដាសបញ្ចាំទូរស័ព្ទដៃមួយសន្លឹកបណ្ណ ប ស ស មួយសន្លឹក បណ្ណចាក់វ៉ាក់សាំងមួយ ដែលមានឈ្មោះ ពុម ធូ  ភេទប្រុស សញ្ជាតិ ខ្មែរ កើតនៅថ្ងៃទី១០ ខែ០៦ ឆ្នាំ១៩៩២ នឹងធុងដឹងជញ្ជូនអនឡាញចំនួនទុកជាប់ឃឿនព្រះវិហារ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពរួច ដោយសមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើនេះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណកយតាមប្រពៃណី៕

Share.