
សមាជិករបស់ក្លិបបាល់ទះវិសាខា គឺកីឡាករ សួន ចាន់ណារ៉ូ និង គួន ម៉ុម បានលើកឡើងដូចគ្នាថា (សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបញ្ជាការដ្ឋានអង្គរក្ស) មានភាគរយខ្ពស់ក្លាយជាម្ចាស់ជើងឯក នៃព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» រដូវកាល ២០២៣-២០២៤។
គួន ម៉ុម បានថ្លែងប្រាប់សារព័ត៌មានត្រយងថាឆ្នាំនេះវិសាខា សង្ឃឹម៧០% មូលហេតុគឺដោយសារក្រុមខ្លួនបាត់ស្មាត់ធំម្នាក់គឺកីឡាករ វឿន វាសនា ស្របពេល Libero ខឹម សុវណ្ណដារ៉ា មានបញ្ហារបួស ACL ខណ:ក្រុមដែលពិបាកខ្លាំងឆ្នាំនេះគឺ សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបញ្ជាការដ្ឋានអង្គរក្ស ដោយសារពួកគេនាំចូលកីឡាករបរទេសល្អៗ។
សួន ចាន់ណារ៉ូ ឆ្លើយតបប្រាប់អ្នកគាំទ្រថាក្លិបបាល់ទះវិសាខា ទៅអត់រួចជាមួយ (សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស) ទេ។

សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ មាននាំចូលកីឡាករបទេសជនជាតិវៀតណាមចំនួន ៣នាក់៖
- កីឡាករលេខ១៩ ថាម ថោវ ឃុង សញ្ជាតិវៀតណាម
- កីឡាករលេខ២១ ឈើ ខ្វូច វូវីត សញ្ជាតិវៀតណាម
- កីឡាករលេខ២០ ត្រាន ឌូច ហាញ់ សញ្ជាតិវៀតណាម



ក្លិបបញ្ជាការដ្ឋានអង្គរក្ស បាននាំចូលកីឡាករបរទេស ជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់រួមមាន៖
- កីឡាករលេខ៧ Doni Haryono សញ្ជាតិឥណ្ឌូណេស៊ី
- កីឡាករលេខ១៥ Dio Zulfikri សញ្ជាតិឥណ្ឌូណេស៊ី
- កីឡាករលេខ៤ I Gede Wira Yudha សញ្ជាតិឥណ្ឌូណេស៊ី
- កីឡាករលេខ២១ Luvi Febrian Nugraha សញ្ជាតិឥណ្ឌូណេស៊ី។




តារាងចំណាត់ថ្នាក់បណ្តោះអាសន្នក្រោយឆ្លងកាត់២ប្រកួត៖

ព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» រដូវកាល ២០២៣-២០២៤ មាន៨ក្រុមចូលរួម ចាប់ផ្តើមពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ ផ្សាយផ្ទាល់លើផេកសារព័ត៌មានត្រយង៕

