
ពានរង្វាន់លីគលំដាប់ទី២ Cambodian League 2 បានបញ្ចប់សប្តាហ៍ទី១៣ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ស្របពេលគ្រាប់បាល់សរុបកើនឡើង ១៨៩គ្រាប់ ខណ:កីឡាករ ឃឿត សៀវមិញ របស់សៀមរាប គឺជាកីឡាករទី២ ដែលស៊ុតបញ្ចូលទីខ្លួនឯង (Own Goal) ក្នុងជំនួបចាញ់វិសាខា (ខ) ៣-០ នៅកីឡដ្ឋានព្រីនស៍។
ស្របពេលកីឡាករ លឹម វឌ្ឍនា របស់យុវជនជាតិបាទី U18 គឺជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីខ្លួនឯង (Own Goal) ក្នុងជំនួបចាញ់ ISI ដង្កោសែនជ័យ (ខ) ២-១ នៅសាលាកីឡាបាល់ទាត់ជាតិ។
Top Scorers នៅលីគលំដាប់ទី២៖
- នួន បូរី របស់មហាផ្ទៃ ១៧គ្រាប់
- Atuheire Kipson របស់ឡាយហ្វ ៩គ្រាប់
- ជឿន ណាចា របស់ Tiffy Army (ខ) ៩គ្រាប់
- Xavier Fernando របស់សៀមរាប ៥គ្រាប់់
- Furukawa Ryusei របស់សៀមរាប ៥គ្រាប់់
- ស៊ូ មេងហុង របស់យុវជនបាទី ៥គ្រាប់
- នេត ណែត របស់វិសាខា (ខ) ៤គ្រាប់
- ស៊ិន សុវណ្ណមករា របស់វិសាខា (ខ) ៤គ្រាប់
- រ៉ឹង ប៊ុនហៀង របស់វិសាខា (ខ) ៤គ្រាប់
- ទេព ហ្វីលីប របស់ Tiffy Army (ខ) ៤គ្រាប់
- ពៅ ភារិទ្ធ របស់មហាផ្ទៃ ៤គ្រាប់
- ភឿក ថាតថៃ របស់វិសាខា (ខ) ៤គ្រាប់
- ខេម លាងខេ របស់ឡាយហ្វ ៤គ្រាប់៕

