
ភ្នំពេញក្រោន តាមទាន់វិសាខា ក្នុងបញ្ជីក្រុមទាត់ជ្រុង Conner បានច្រើនជាងគេ ចំនួន ១១៦លើក ក្នុងងបញ្ជីបាល់ជ្រុងសរុបចំនួន ៩៤៤លើក ចេញពីក្រុមទាំងអស់ ដោយឆ្លងកាត់ការប្រកួតទាំង ៨៥ប្រកួត នៅសប្ដាហ៍ទី១៧ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។
នេះជាចំនួនទាត់បាល់ចេញពីជ្រុង (Conner) តាមក្រុមនីមួយៗ នៅសប្ដាហ៍ទី១៧៖
១. វិសាខា ទាត់បាល់ជ្រុងចំនួន ១១៦លើក
២. ភ្នំពេញក្រោន ទាត់បាល់ជ្រុងចំនួន ១១៦លើក
៣. ព្រះខ័នរាជស្វាយរៀង ទាត់បាល់ជ្រុងចំនួន ១០៧លើក
៤. បឹងកេត ទាត់បាល់ជ្រុងចំនួន ៩៦លើក
៥. ព្រៃវែង ទាត់បាល់ជ្រុងចំនួន ៩៥លើក
៦. កងយោធពលខេមរភូមិន្ទ ទាត់បាល់ជ្រុងចំនួន ៩៣លើក
៧. គិរីវង់សុខសែនជ័យ ទាត់បាល់ជ្រុងចំនួន ៨៨លើក
៨. ណាហ្គាវើលដ៍ ទាត់បាល់ជ្រុងចំនួន ៨៧លើក
៩. អង្គរថាយហ្គឺរ ទាត់បាល់ជ្រុងចំនួន ៧៧លើក
១០. អាយ អេស អាយ ដង្កោរសែនជ័យ ទាត់បាល់ជ្រុងចំនួន ៦៩លើក

បញ្ខប់សប្ដាហ៍ទី១៧ ឃើញថា ក្រុមបាល់ទាត់នាគខៀវបឹងកេត បានហុកឡើងមកតំបន Top 4 វិញក្រោយបាត់បងអស់រយះពេល៦សប្តាហ៍កន្លងទៅ។ ប្រកួតចុងក្រោយបានយកឈ្នះលើក្រុម អាយ អេស អាយ ដង្កោសែនជ័យ ដោយលទ្ធផល ៤-១ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ២ពាន់នាក់។
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2023-24 មាន ១០ក្រុមជាសមាជិកដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ ដល់លេខ៤ មានឈ្មោះឡើងទៅជុំបន្ត ប៉ះគ្នា១ជុំ សរុបពិន្ទុក្រុមមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជើងឯក។ សម្រាប់ការប្រកួតបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕

