
ឆ្លងកាត់ ៨៥ប្រកួតកន្លងមក នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ក្នុងនោះក្រុមទាំងអស់ ស៊ុបញ្ចូលទីគ្នាសរុបកើនដល់ ២១៨គ្រាប់ ខណ:មានកីឡាករ ៤រូបបានបង្កើតកំហុសធ្វើឱ្យមានគ្រាប់បាល់ចូលទីខ្លួនឯង (Own Goal) ចំនួន ៤គ្រាប់។
ក្នុងនោះ Sarayut Sompim គឺជាកីឡាករទី៤ ដែលបង្កើតកំហុសគ្រាប់បាល់ Own Goal បន្ទាប់ពី សឿត បារាំង របស់ភ្នំពេញក្រោន៖
កីឡាករ Bektur Amangeldiev សញ្ជាតិកៀហ្ស៊ីស៊ីស្ថាន របស់ណាហ្គាវើលដ៍ Own Goal នៅនាទី៤៤ ក្នុងជំនួបសប្ដាហ៍ទី២ ចាញ់វិសាខា ៤-១

កីឡាករ Chern Jinryeong សញ្ជាតិកូរ៉េខាងត្បូង របស់ អាយ អេស អាយ ដង្កោរសែនជ័យ Own Goal នៅនាទី៣០ ក្នុងជំនួបសប្ដាហ៍ទី៤ ចាញ់ព្រះខ័នរាជស្វាយរៀង ២-១

កីឡាករ សឿត បារាំង របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Own Goal នៅនាទី៦៨ ក្នុងជំនួបសប្ដាហ៍ទី៨ ឈ្នះព្រៃវែង ២-១

កីឡាករ Sarayut Sompim របស់កងយោធពលខេមរភូមិន្ទ Own Goal នៅនាទីទី ៥៥ ក្នុងជំនួប សប្ដាហ៍ទី១៧ ស្មើជាមួយណាហ្គាវើលដ៍ ១-១

បញ្ចប់សប្ដាហ៍ទី១៧ ឃើញថា ក្រុមបាល់ទាត់នាគខៀវបឹងកេត បានហុកឡើងមកតំបន Top 4 វិញក្រោយបាត់បងអស់រយះពេល៦សប្តាហ៍កន្លងទៅ ក្នុងនោះរួមមាន៖ លេខ១ ព្រះខ័នរាជស្វាយរៀង លេខ២ ភ្នំពេញក្រោន លេខ៣ វិសាខា និង លេខ៤ បឹងកេត៕

