សិល្បៈជាតិ៖ នៅ​រាត្រី​គ្រង​ឈុត​តំណាង​ជាតិ​នៃ​កម្មវិធី Miss Global ត្រូវ​នឹង​យប់​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ គេ​សង្កេតឃើញថា មាន​បេក្ខភាព​ចំនួន ៧៧ ប្រទេស​បាន​ចូលរួម​ដើរ​បង្ហាញ​វត្តមាន​យ៉ាង​អស្ចារ្យ​នៅ​វេទិកា​ប្រកួត។ ក្នុងនោះ Miss Global Cambodia គឺ​កញ្ញា លក្ខណ៍ មុនី​អា​នី​តា បាន​គ្រង​ឈុត « ប្រទីប​ព្រះ​ស្រី​នៃ​ក្រុង​ធិបតី » ដែលជា​ឈុត​តំណាង​ជាតិ​ធំជាងគេ​នា​រាត្រី​នោះ​តែម្ដង។

ឈានចូល​ការប្រកួត​វគ្គ​ប្រកួត​ពិសេស​នេះ ដែល​កម្ពុជា​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​នេះ ហើយ​បេក្ខភាព​បវរកញ្ញា​ជាតិ​កម្ពុជា លក្ខណ៍ មុនី​អា​នី​តា ក៏បាន​បង្ហាញ​វត្តមាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន កញ្ញា​បាន​ប្រាប់​អំពី​ការរៀបចំ​ខ្លួន​ក្នុងការ​គ្រង​ឈុត​តំណាង​ជាតិ​ដែលមាន​ទង្ង​ន់​ធ្ងន់ រួមទាំង​ការតាំង​ចិត្ត​ខ្ពស់​ចូលរួម​ប្រកួត Miss Global ដោយ​កញ្ញា​គូសបញ្ជាក់ថា គ្រប់​បេ​ក្ខ​នារី​ទាំងអស់​ដែល​មក​ប្រកួត គឺ​សុទ្ធតែ​តស៊ូ​ត្រដរ​ពុះពារ​ប្រកួត​ទាំងឈឺទាំងជា ដើម្បី​តែ​ម្យ៉ាង​គឺ​មុខមាត់ និង​កិត្តិយស​ប្រទេសជាតិ។

សូមជម្រាបថា ការប្រកួត​វគ្គ​ពិសេស​ឈុត​តំណាង​ជាតិ គឺ​តម្រូវឱ្យមាន​ការបោះឆ្នោត​គាំទ្រ​តាមរយៈ App Miss Global ហើយនឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នេះ​វេលា​ម៉ោង ១១ យប់ ហើយ​កុំ​ភ្លេច​ចូលរួម​បោះឆ្នោត​ជូន​បេក្ខភាព​តំណាងឱ្យ​ជាតិ​កម្ពុជា​ទាំងអស់គ្នា ។ សម្រាប់​បេក្ខភាព​ដែល​តំណាងឱ្យ ៧៩ ប្រទេស​ក៏​នឹង​ត្រៀមខ្លួន​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័​ត្ត​នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ នៅលើ​ទឹកដី​នៃ​ព្រះរាជណាចក្រ​កម្ពុជា។ កុំ​ភ្លេច​រង់ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​ថា​តើ បេក្ខភាព​មកពី​ប្រទេស​ណា​ដែល​អាច​ក្លាយជា​ម្ចាស់​ក្ស​ត្រី​នៃ​មកុដ Miss Global 2023៕

សូមទស្សនាព័ត៌មានលម្អិត និងស្ដាប់ចំណាប់អារម្មណ៍របស់កញ្ញា លក្ខណ៍ មុនី​អា​នី​តា៖

Share.