រថយន្តធុនធំដឹកត្រីពេញពីព្រំដែនបម្រុងដឹកចូលទីផ្សារក្រុងបាត់ដំបងបានបាក់សាក់ស៊ីបណ្តាលឲ្យក្រឡាប់បាស់ជើងខូចខាតយ៉ាងដំណំ និងចាក់ត្រីចោលលើដងផ្លូវ។

ប្រភពនៅទីតាំងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង នេះ បានកើតឡើងនៅវេលាម៉ោង ២:១៥នាទីរសៀល ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ តាម បណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវកោងខ្លាំង ស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលគ្រោះថ្នាក់កើតឡើងគេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣F- ៤៤០៥ ដឹកត្រីមកពីតំបន់ព្រំដែនពេញព្រៀបក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុចកើតហេតុទំនងរថយន្តខាងលើបានបាក់ដាច់សាក់ស៊ីក៏បណ្តាល ឲ្យដាច់កង់ក្រោយក្រឡាប់បាស់ជើងចាក់ត្រីចោលលើចឹញ្ចើមផ្លូវតែម្តង និងធ្វើឲ្យ រថយន្ត រងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទៀតឡើយ។

ក្រោយជួបហេតុភ្លាមៗគេមិនបានដឹងថាអ្នកបើកបរបានគេចតាំងពីពេលណានោះទេ។ មួយសន្ទុះទើបគេឃើញមានរថយន្ត ១គ្រឿងផ្សេងទៀតមកផ្ទេរទទួលដឹកយកត្រីចេញ៕

អត្ថបទ៖ ដំបងក្រញូង

Share.