ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្ត ខណះពេលជិះម៉ូតូមកឈប់នៅលើចិញ្ចើមផ្លូវត្រូវរថយន្តម៉ាក fordraptorមួយគ្រឿង បើកដោយបុរសម្នាក់បួងចង្កូតបត់លឿនពេក ជ្រុលបុកអូសម៉ូតូចូលក្រោមរថយន្តប៉ើងផ្ទប់ នឹងតូបលក់កាហ្វេពលរដ្ឋមួយរងការខូចខាតមួយចំនួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើខាងលើ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ១១និង ៣០នាទី យប់ថ្ងៃទី ១៧ខែមករាឆ្នាំ២០២៤ចំណុចក្បែនិងវត្តជុំ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុង សង្កាត់គោករការ
ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ នួន សុវណ្ណរិទ្ធិ ភេទប្រុសអាយុ៦៧ឆ្នាំ មុខរបរលក់ចាប់ហួយជាមួយប្រពន្ធ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ស្រុកគិរីវង់ខេត្តតាកែវ។

បើតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក SUZAKI VIVA SUKON ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1Y-2966 ជិះម្នាក់ឯងធ្វើដំណើតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះជិះមកដល់ចំណុចកើតហេតុខាងលើបានឈុបម៉ូតូនៅលើចិញ្ចើមផ្លូវបំបែកជាបី ស្រាប់តែមានរថយន្តបង្កម៉ាក ford raptor ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2BL-6655 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវបេតុងទិសដៅពីកើតមកលិច ទំនងជាភាពស្រវឹង ហើយបើកក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុផ្លូវបំបែកជា៣ បម្រុងនិងបួងចង្កូតបត់ឆ្វេងចូលទៅផ្លូវបេតុងមួយខ្សែទៀត តែបួងមិនផុតក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងដួលចូលក្រោយមរថយន្តអូសទៅបុកផ្ទប់តូបលក់កាហ្វេ និងតូបលក់ដូររបស់ពលរដ្ឋមួយចំនួនទៀរងការខូចខាត ហើយបុរសជាម្ចាស់ម៉ូតូបានស្លាប់នៅមុខរថយន្តយ៉ាងអាណោចអាធ័ម។ រីឯអ្នកបើករថយន្តបង្កវិញ សមត្ថកិច្ចចូលទៅឃាត់យកទៅប៉ុស្តិ៍ន ដើម្បីសួរនាំបន្ថែម និងចាត់ការទៅតាមនិតិវិធី។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំងពីរគ្រឿង សម្ថកិច្ចធ្វើការវាស់វែងរួចនាំយកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ ទូច វិច្ឆិកា

