ពានរង្វាន់លីគលំដាប់ទី២ Cambodian League 2 បានបញ្ចប់សប្តាហ៍ទី១៣ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ស្របពេលលោក សារី ថាណាក់ ជាអាជ្ញាកណ្តាលទី៥ ចាយកាតក្រហម បន្ទាប់ពី​លោក ស៊ុំ វីយូរ៉ា, ហាក់ ដា, យាន ប៊ុនថន និងលោក ជួប វិសាល។

នេះជាអាជ្ញាកណ្តាលដែលកាត់ក្តីនៅលីគទី២ កម្ពុជា ត្រឹមសប្តាហ៍ទី១៣៖

ទី១. លោក ស៊ុំ វីយូរ៉ា កាត់ក្តី ៦ប្រកួត កាតលឿង ២៩សន្លឹក កាតក្រហម ៣សន្លឹក
ទី២. លោក ហាក់ ដា កាត់ក្តី ៥ប្រកួត កាតលឿង ២៤សន្លឹក កាតក្រហម ២សន្លឹក
ទី៣. លោក នៅ ភក្ដី កាត់ក្តី ៦ប្រកួត កាតលឿង ២៣សន្លឹក កាតក្រហមគ្មាន
ទី៤. លោក យាន ប៊ុនថន កាត់ក្តី ៦ប្រកួត កាតលឿង ២១សន្លឹក កាតក្រហម ១សន្លឹក
ទី៥. លោក សារី ថាណាក់ កាត់ក្តី ៣ប្រកួត កាតលឿង ១៦សន្លឹក កាតក្រហម ១សន្លឹក
ទី៦. លោក លឹម ប៊ុនធឿន កាត់ក្តី ៣ប្រកួត កាតលឿង ១៣សន្លឹក កាតក្រហម គ្មាន
ទី៧. លោក ភាវ ភា កាត់ក្តី ៥ប្រកួត កាតលឿង ១២សន្លឹក កាតក្រហម គ្មាន
ទី៨. លោក ពឹង សុខជាតិ កាត់ក្តី ៤ប្រកួត កាតលឿង ១០សន្លឹក កាតក្រហម គ្មាន
ទី៩. លោក ជួប វិសាល កាត់ក្តី ២ប្រកួត កាតលឿង ៩សន្លឹក កាតក្រហម ១សន្លឹក
១០. លោក ឆន បញ្ញា កាត់ក្តី ៤ប្រកួត កាតលឿង ៩សន្លឹក កាតក្រហម គ្មាន
១១. លោក ប្រឹម ម៉េងហ័រ កាត់ក្តី ២ប្រកួត កាតលឿង ៦សន្លឹក កាតក្រហម គ្មាន
១២. លោក ថន ថាវ័ន្ត កាត់ក្តី ៣ប្រកួត កាតលឿង ៣សន្លឹក កាតក្រហម គ្មាន
១៣. លោក ហោ ប៊ុនថង កាត់ក្តី ១ប្រកួត កាតលឿង ២សន្លឹក កាតក្រហម គ្មាន
១៤. លោក ជួន ងួនហុង កាត់ក្តី ១ប្រកួត កាតគ្មាន
១៥. លោក អ៊ុន ពេងលេង កាត់ក្តី ១ប្រកួត កាតគ្មាន

បញ្ចប់សប្ដាហ៍ទី១៣ ឃើញថា វិសាខា ខ កំពុងឈរកំពូលតារាង និងក្រសួងមហាផ្ទៃ លេខ២ ១៣ប្រកួត ឈ្នះ៧ ស្មើ៤ ចាញ់ ២ មាន ២៥ពិន្ទុ ដូចគ្នា។ លេខ៣ ឡាយហ្វ ១៣ប្រកួត ឈ្នះ៧ ស្មើ៣ ចាញ់៣ មាន ២៤ពិន្ទុ និងលេខ៤ កងយោធពលខេមរភូមិន្ទ ខ ១៣ប្រកួត ឈ្នះ៦ ស្មើ៣ ចាញ់៤ មាន ២១ពិន្ទុ៕

Share.