កីឡាករចំនួន ៤រូប​ទើប​តែ​បាន​បង្ហាញ​ខ្លួន ក្នុងការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​ឆ្នាំ​២០២៣-២៤ ​ឆ្លងកាត់​ចំនួន​​ ៨៥​ប្រកួត បញ្ចប់នៅ​​សប្ដាហ៍​ទី១៧ កាល​ពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

កីឡាករ ៤រូប​នោះ​រួម​មាន​ដូច​ខាង​ក្រោម៖

កីឡាករ យ៉ន ធារ៉ាត របស់ណាហ្គាវើលដ៍ ដោយ​ចូល​រួម​ជា​មួយ​ណាហ្គាវើលដ៍ នៅជើងទី២ ត្រូវ​បាន​ផ្ទេរ​មក​ពី​សាលាបាល់ទាត់ជាតិបាទី

យ៉ន ធារ៉ាត

កីឡាករ ជឿន ណាចា ខ្សែរប្រយុទ្ធ របស់​សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ ដោយចូលរួម​ជា​មួយក្លិបតាំងបី​ដើមរដូវកាល

ជឿន ណាចា

អ្នកចាំទី សឿន រិទ្ធិវរ:វឌ្ឍនា របស់ក្លិបបាល់ទាត់ខេត្តព្រៃវែង ដោយចូលរួម​ជា​មួយក្លិបតាំងបី​ដើមរដូវកាល

សឿន រិទ្ធិវរ:វឌ្ឍនា

កីឡាករ អាត អូនតូច របស់បស់ក្លិបបាល់ទាត់ខេត្តព្រៃវែង ប្តូរចូលបាន ២៩នាទី ក្នុងជំនួបប៉ះភ្នំពេញក្រោន

បញ្ចប់សប្ដាហ៍ទី១៧ ឃើញថា ក្នុង​ដែល​ស្ថិត​នៅ​ក្នុង​តំបន Top 4 លេខ១ ព្រះខ័នរាជ​ស្វាយ​រៀង លេខ២ ភ្នំពេញក្រោន លេខ៣ វិសាខា និង លេខ៤ បឹងកេត។ ខណ:ក្រុមបាល់​ទាត់នាគ​ខៀវ​បឹងកេត បានហុក​ឡើង​មក​ក្រោយ​​បាត់បងអស់រយះពេល ៦សប្តាហ៍កន្លងទៅ៕

Share.