ភ្នំពេញ៖ បុរសកម្មកររោងចក្រម្នាក់ មានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តចងករបញ្ចប់ជីវិតខ្លួនឯងជាប់បន្ទប់ទឹកផ្ទះជួល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបន្ទប់ជួលជាន់ទី២ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ ស៊ុប អុិច អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទើបមកស្នាក់នៅបន្ទប់ជួលខាងលើជាមួយបងប្អូនបាន៣ថ្ងៃ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត មានប្រពន្ធឈ្មោះ ប្រាក់ បុព្វេ កំពុងមានទំងន់កូនក្នុងផ្ទៃបាន៣ខែ និងមានកូនតូចម្នាក់អាយុ២ឆ្នាំរស់នៅក្នុងបន្ទុក។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះជាកម្មកររោងចក្រកាត់ដេរទើបមកស្នាក់នៅបន្ទប់ជួលជាមួយបងប្អូនបាន៣ថ្ងៃប៉ុណ្ណោះ ដោយជនរងគ្រោះមានវិបត្តិក្នុងគ្រួសារក៏គិតខ្លីចងករសម្លាប់ខ្លួនជាប់បន្ទប់ទឹកក្នុងបន្ទប់ជួលស្នាក់នៅ ត្រូវបានសាច់ញាត្តិប្រទះឃើញសពជនរងគ្រោះក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ក្រោយកើយហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកពិនិត្យនិងធ្វើកុសលបច្ច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

