ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាជនដៃដល់បានប្រើអាវុធខ្លី(មិនចាំម៉ាក) បាញ់ទៅលើជនរងគ្រោះជាមិត្ភក្ដិចំនួន ០៣គ្រាប់ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពីវេលាម៉ោង ០៣ និង០០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច សណ្ឋាគារសៀវហ៊ូនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យរូបនោះមានឈ្មោះ WEI GUANGSHAN ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិ ចិន។

ក្រោយពីបានសាកសួរជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៤និង ៣០នាទី ទៀបភ្លឺ ខ្លួនពិតជាបានប្រើប្រាស់អាវុធខ្លី(មិនចាំម៉ាក) បាញ់ទៅលើជនរងគ្រោះចំនួន ០៣គ្រាប់ពិតប្រាកដមែន ព្រោះមូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា(មិត្តភក្ដិគ្នា) ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនាំខ្លួនយកមកសាកសួរដើម្បីអនុវត្តនិតិវិធីបន្ត៕
អត្ថបទ៖ចតុមុខ
