ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចេញអនុក្រឹត្យកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ ដោយសម្រេចដកហូតឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯកពីឈ្មោះ សុខ សុភាព នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលអនុក្រឹត្យនេះអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។


សូមជម្រាបជូនថា នារយៈពេលចុងក្រោយនេះមន្រ្តីនគរបាលជាបន្តបន្ទាប់ត្រូវបានដកហូតតំណែង បណ្តេញចេញពីក្របខ័ណ្ឌ និងបន្ថយឋានន្តរស័ក្តិ បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន និងមិនគោរពវិន័យបទបញ្ជាក្នុងនាមជាកងកម្លាំងនគរបាល ពោលគឺល្មើសវិន័យកងកម្លាំងនគរបាល៕
