ភ្នំពេញ÷នារីពីរនាក់រងរបួសស្រាល ក្រោយរថយន្តជនជាតិបរទេទេសម្នាក់ បើករថយន្ដស្ដារិច បុករះទូកាហ្វេរាយប៉ាយពេញផ្លូវ ហើយរថយន្ដបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត កាលពីវេលម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្នុងបុរីពីភពថ្មីកំបូល៣ ក្នងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ បើករថយន្ដស្ដារិចមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BV-6391 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះធ្វើដំណើរដំណើរមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅខាងឆ្វេងដៃ ប៉ះនារីពីរនាក់ដែលដើរតាមផ្លូវ បណ្ដាលឱ្យរងរបួស្រាល ឯរថយន្ដបន្ដទៅបុកទូកាហ្វេ ដែលដាក់តាំងលក់នៅក្បែរនោះ បែកបាក់ខ្ទិចខ្ទិពេញផ្លូវ ហើយរថយន្ដមិនទាន់អស់ល្បឿនទេ ក៏បន្ដទៅបុកផ្ទប់បង្គោលភ្លើងមួយដើមគៀបជាប់ទៅមុខលែងរួច ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទួច រថយន្ដបង្ករយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.