
ពានរង្វាន់លីគលំដាប់ទី២ Cambodian League 2 បានឈានដល់សប្តាហ៍ទី១៤ហើយ ដោយមានការប្រកួតចំនួន ២គូ រវាង កងយោធពលខេមរភូមិន្ទ ខ ជួប យុវជនបាទី អាយុក្រោម ១៨ឆ្នាំ និង ក្លិបបាល់ទាត់ខេត្តសៀមរាប ជួប អាយ អេស អាយ ដង្កោសែនជ័យ ខ នៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤នេះ។
កម្មវិធីប្រកួត សម្រាប់ទី១៤ មានដូចខាងក្រោម៖

បញ្ចប់សប្ដាហ៍ទី១៣ ឃើញថា វិសាខា ខ កំពុងឈរកំពូលតារាង និងក្រសួងមហាផ្ទៃ លេខ២ ១៣ប្រកួត ឈ្នះ៧ ស្មើ៤ ចាញ់ ២ មាន ២៥ពិន្ទុ ដូចគ្នា។ លេខ៣ ឡាយហ្វ ១៣ប្រកួត ឈ្នះ៧ ស្មើ៣ ចាញ់៣ មាន ២៤ពិន្ទុ និងលេខ៤ កងយោធពលខេមរភូមិន្ទ ខ ១៣ប្រកួត ឈ្នះ៦ ស្មើ៣ ចាញ់៤ មាន ២១ពិន្ទុ៕

