កំពត ៖ បន្ទាប់ពីបែកធ្លាយវីដេអូ ឪពុកចាប់កូនប្រុសភ្ជួរកសម្លាប់ ក្នុងព្រៃលើភ្នំ ក្នុងភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញនេះ ផ្អើលអស់មហាជន អ្នកលេងបណ្តាញសង្គម សមត្ថកិច្ច ស្នងការខេត្ត បើកការស្រាវជ្រាវ ទីបំផុតនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ក្មេងខាងលើ មិនបានស្លាប់ទេ នៅមានជីវិត ធាតុពិត ផ្តើមចេញពីជម្លោះ ប្តីប្រពន្ធ ហើយត្រូវបានបុរសជាប្តី នាំកូនប្រុស អាយុ៥ឆ្នាំ ចូលក្នុងព្រៃ ថតវីដេអូ បំភ័ណ្ឌភ្នែក ក្នុងចេតនា បង្ហាញប្រពន្ធដែលបានរត់គេចទៅខាងខេត្តព្រះសីហនុ ។
តាមការឱ្យដឹងពីផេកស្នងការខេត្តកំពត់បានឱ្យដឹងថា បច្ចុប្បន្នបុរសជាឪពុក បានចូលខ្លួនមកបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យដើម្បីចាត់ការតាមនិតិវិធី។ ចំណែកក្មេងប្រុសសមត្ថកិច្ចបានប្រគល់ជូនម្តាយវិញហើយ៕

អត្ថបទ៖ តាតុងសែនជ័យ

