
ក្លិបបាល់ទាត់ Lion King Football Club ក្រោមការដឹកនាំរបស់លោកគ្រូ កែវ សុផល នៅថ្ងៃទីទី២០ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសបន្តកុងត្រា កីឡារទាំ ៥រូប រយះពេ ២ឆ្នាំ បន្ថែមទៀត ដោយគិតចាប់ពី
ឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៦ ។
ជុំការប្រកាសបន្តកុងត្រាកីឡាករវ័យក្មេង ៥រូបនេះ លោក Steven Hunt ប្រធានក្លិប Lion King FCបានប្រសាសន៏៖ «យើងសប្បាយចិត្តខ្លាំងណាស់ដែលកីឡាករទាំ ៥រូបបានចូលរួមបន្តកុងត្រាជាមួយយើងរយះពេល ២ឆ្នាំ២០២៤-២០២៦។ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពួកគាត់គឺជាកីឡាកររបស់យើងដែលមិនអាចខ្វះបាន ខ្ញុំសង្ឃឹមថាពួកគាត់នឹងធ្វើបានល្អបន្តទៅទៀត»។
ក្នុងនោះកីឡាករទាំង ៥រូបដែលបន្តកុងត្រាថ្មីមានដូចខាងក្រោម៖
១. កីឡាករ ស្រើង គីមស្រេង តួនាទី បម្រើ
២. កីឡាករ ហ៊ន សុផានិត តួនាទី បម្រើ
៣. កីឡាករ មាន់ សុខនី តួនាទី ការពារស្លាបឆ្វេង
៤. កីឡាករ សុខា ឧត្តម្ភ តួនាទី ការពារស្លាបស្តាំ
៥. កីឡាករ ឃាម សុខហេង តួនាទី ប្រយុទ្ធ





នៅថ្ងៃជាមួយគ្នានេះដែរ ក្លិបបាល់ទាត់ Lion King Football Club ក៏បានប្រកាសពីការបន្តកុងត្រាថ្មីជាមួយលោកគ្រូ កែវ សុផល សម្រាប់រយះពេលវែងបន្តរទៀតផងដែរ។ លោក កែវ សុផល បានចូលរួមជាជាមួយក្លិបចាប់ចាំពីឆ្នាំ២០២១ ហើយក៏ទើបតែទទួលបានសញ្ញាបត្រ័ កំម្រិត B License ដោយជោគជ័យក្នុងឆ្នាំ២០២៣/ ២០២៤ ថ្មីៗនេះដែរ៕


