

ភ្នំពេញក្រោន ឈ្នះគិរីវង់សុខសែនជ័យ ខណៈព្រះខ័នរាជស្វាយរៀង ស្មើបឹងកេត ក្នុងជំនួបសប្តាហ៍ទី១៨ ជុំទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ។
សម្រាប់លទ្ធផល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សប្តាហ៍ទី១៨ ក្នុងនោះរួមមាន៖
ភ្នំពេញក្រោន ៤-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smart RSN
ព្រះខ័នរាជស្វាយរៀង ៣-៣ បឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង


សម្រាប់កម្មវិធីប្រកួតថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សប្តាហ៍ទី១៨ មាន៖
- កយោធពលខេមរភូមិន្ទ ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ វេលាម៉ោង ៦:០០ នាទីយប់ នៅក្នុងកីឡដ្ឋានស្តាតចាស់
- ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ វេលាម៉ោង ៦:០០នាទីយប់ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
- វិសាខា ប៉ះ ព្រៃវែង វេលាម៉ោង ៦:០០នាទីយប់ នៅកីឡដ្ឋានព្រីនស៍
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕


