ភ្នំពេញ÷មនុស្សប្រុសស្រីបួននាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ឯបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើករថយន្ដហ្វតបុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវនៅវេលាម៉ោង៦:៤០នាទីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់ចាំស្ដុប ភ្លាមនោះស្រាប់តែមានបុរសម្នាក់បើករថយន្ដហ្វតមួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានបាឡេ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន ជ្រុលបុករះក្បាលនាគពុះចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលឱ្យគៀបជាប់មនុស្ស និងម៉ូតូក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ រហូតមានអ្នកបាត់បង់ជីវិតចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់ ចំណេក៤នាក់ទៀតរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ពេទ្យ។

ចំពោះម៉ូតូរងគ្រោះទី១ម៉ាកហុងដាប៊ីត ពណ៍សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1KG-7548។ ទី២ម៉ាកហុងដាខ្លីកពណ៍ស ពាក់ស្លាកលេខបាត់ដំបង 1AP-7471 ។ទី៣ម៉ាកហុងដាឌ្រីមសង់ពណ៍ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J-3821 ។ ទី៤ម៉ាកហុងដាហ្សូមើអិច មិនស្គាល់ស្លាកលេខ ចំណែករថយន្ដរងគ្រោះពីរគ្រឿងទៀត ១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៍សពាក់ស្លាកលេខភ្នំពេញ 2BB-4208 រងការខូចខាតផ្នែងក្រោយ នឹងហោះឡើងលើសួនខាងស្ដាំដៃ។ ទី២ម៉ាកលុចសុីស NX200T ពណ៍ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BT-3779 រងការខូចខាតផ្នែកខាងក្រោយ ដោយគៀបជាប់ជាមួយរថយន្ដបង្ករ។ រីឯអ្នកបើកបរថយន្ដបង្ក ក្រោយពីបើកបុករះបណ្ដាលឱ្យមានអ្នកស្លាប់នឹងរបួសជាច្រើននាក់រួចមក សមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដឬស្សីកែវ។


ក្រោយពីកើតហេតុភ្លាមៗ សពជនរងគ្រោះទាំង៤នាក់ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ដោយដឹកយកទៅដំកល់ទុករងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្ដនឹងម៉ូតូ សមថត្ថកិច្ចធ្វើការវ៉ាស់វែង រួចស្ទូចយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕




អត្ថបទ៖ ត្រយងតូច

