
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និង បឹងកេត បន្តឈរនៅតំបន់ Top 4 (ក្រុមកំពូលទាំង៤) នៅសប្ដាហ៍ទី១៨ នៃការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣/២០២៤។
ក្រុមបាល់ទាត់នាគខៀវបឹងកេត បានហុកឡើងមកតំបន Top 4 វិញក្រោយបាត់បងអស់រយះពេល ៦សប្តាហ៍កន្លងទៅ។ ប្រកួតនៅសប្ដាហ៍ទី១៧ បានយកឈ្នះលើក្រុម អាយ អេស អាយ ដង្កោសែនជ័យ ដោយលទ្ធផល ៤-១ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឡើងឈរក្នុងតំបន់ Top4 សប្ដាហ៍ទី១៨ បឹងកេត ស្មើជាមួយ ព្រះខ័នរាជស្វាយរៀង ៣-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង បន្តឈរក្នុងតំបន់ Top4 ។
តារាងចំណាត់ថ្នាក់ ត្រាមសប្ដាហ៍ទី១៨៖

សម្រាប់លទ្ធផល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សប្តាហ៍ទី១៨ ក្នុងនោះរួមមាន៖
-ភ្នំពេញក្រោន ៤-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smart RSN
-ព្រះខ័នរាជស្វាយរៀង ៣-៣ បឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង
សម្រាប់កម្មវិធីប្រកួតថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សប្តាហ៍ទី១៨ មាន៖
-កយោធពលខេមរភូមិន្ទ ៤-០ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋានស្តាតចាស់
-ណាហ្គាវើលដ៍ ៤-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
-វិសាខា ៣-១ ព្រៃវែង នៅកីឡដ្ឋានព្រីនស៍

ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

