
បញ្ចប់វគ្គជម្រុះជំទី២ នៃការប្រកួតពានរង្វាន់លីគទី២ របស់កម្ពុជា Cambodian League 2 ក្លិបបាល់ទាត់ អង្គរស៊ីធី ក្រោមការដឹកនាំរបស់លោក Darren Pomroy Sam បានបន្តចាញ់ វិសាខា ក្នុងលទ្ធផល ៧-១ នៅសប្ដាហ៍ទី១៤។
សរុប ១៤ប្រកួត របស់ក្រុមបាល់ទាត់អង្គរស៊ីធី ស្មើ២ និងចាញ់១២ មិនដែលឈ្នះ មាន២ពិន្ទុ ខណ:របូតគ្រាប់សរុបចំនួន ៧០គ្រាប់ ច្រើនជាងគេ និងស៊ុតបញ្ចូលទីគូប្រកួតបានចំនួន ៧គ្រាប់ប៉ុណ្ណោះ។
តារាងចំណាត់ថ្នាក់ ត្រាមសប្ដាហ៍ទី១៤ នៃ Cambodian League 2៖

លទ្ធផលប្រកួតរបស់ក្លិបបាល់ទាត់ អង្គរស៊ីធី កន្លងមករួមមានដូចខាងក្រោម៖
សប្ដាហ៍ទី១៖ ស្មើ ជាមួយ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ១-១ នៅកីឡដ្ឋានឡាយហ្វ
សប្ដាហ៍ទី២៖ ចាញ់ យុវជនបាទី ៣-២ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៣៖ ចាញ់ សៀមរាប អេហ្វស៊ី ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៤៖ ចាញ់ ISI ដង្កោសែនជ័យ (ខ) ៥-២ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៥៖ ចាញ់ Tiffy Army (ខ) ៣-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៦៖ ចាញ់ ក្រសួងមហាផ្ទៃ ៨-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្ដាហ៍ទី៧៖ ចាញ់ វិសាខា (ខ) ១-០ នៅកីឡដ្ឋាន ព្រីនស៍
សប្ដាហ៍ទី៨៖ ចាញ់ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៩៖ ចាញ់ យុវជនបាទី ៧-០ នៅទីលាន សាលាបាល់ទាត់ជាតិ
សប្ដាហ៍ទី១០៖ ចាញ់ ក្លិបបាល់ទាត់ខេត្តសៀមរាប ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្តាហ៍ទី១១៖ ស្មើ ISI ដង្កោសែនជ័យ (ខ) ១-១ នៅកីឡដ្ឋាន AIA KMH Park
សប្តាហ៍ទី១២៖ ចាញ់ Tiffy Army (ខ) ១៤-០ នៅកីឡដ្ឋាន ស្តាតចាស់
សប្តាហ៍ទី១៣៖ ចាញ់ក្រសួងមហាផ្ទៃ ១៤-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្តាហ៍ទី១៤៖ ចាញ់វិសាខា ៧-១ នៅកីឡដ្ឋានហនុមាន៕


