សិល្បៈជាតិ៖ មួយរយៈកន្លងមកហើយ ដែលអ្នកតាមដានសាច់រឿងស្នេហាក្រៅឆាករវាងអ្នកមេម៉ាយ ទូច ស្រីល័ក្ខ និងបុរសសង្ហា វង ជីវន្ត បន្ទាប់ពីអ្នកកម្លោះរូបនេះក្លាហានហ៊ានសារភាពស្នេហាចំពោះអ្នកនាងនៅលើឆាកប្រគំតន្ត្រី តើអ្នកនាងនឹងព្រមទទួលយកស្នេហាពីបុរសរូបនេះឬមួយក៏យ៉ាងណា? រាល់ចម្ងល់ទាំងឡាយត្រូវបានតារាចម្រៀង និងពិធីការិនីរូបនេះចេញមកបំភ្លឺ នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួននាថ្ងៃទី២២ ខែមករាឆ្នាំ២០២៤នេះ។


អ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងយ៉ាងដូច្នេះ៖ «មានបងប្អូនជាច្រើនកំពុងគិតច្រឡំថាលោក ជីវន្តជាសង្សារនឹងគូរអនាគតរបស់ខ្ញុំ នៅពេលនេះខ្ញុំសូមស្រាយអោយអស់ ហើយឈប់ឆ្ងល់ទៀត ពិតប្រាកដណាស់លោកជីវន្តបានសារភាពថាស្រលាញ់រូបខ្ញុំនៅចំពោះមុខមហាជនជាច្រើនតាមរយៈ liveផ្ទាល់ខ្ញុំទទួលស្គាល់ថាគាត់ពិតជាក្លាហានហើយ ពិតជាស្រលាញ់នឹងគោរពផ្តល់តំលៃមកអោយរូបខ្ញុំគាត់បារម្ភភ័យពីសុខទុក្របស់ខ្ញុំហើយគាត់មិនខ្វល់ពីមុនអតីតរបស់ខ្ញុំយ៉ាងណាសំខាន់មានតែពាក្យថាបងពិតជាស្រលាញ់អូន ចិត្តគាត់តែងតែមានពាក្យអភ័យនឹងមិនដែលចង់ចាញ់ឈ្នេះនឹងរូបខ្ញុំម្តងណាទេ អ្វីពិបាកជាងនេះគឺរូបខ្ញុំសូមបដិសេធចំពោះការស្រលាញ់របស់គាត់មកកាន់រូបខ្ញុំ ហើយខ្ញុំពិតជាគោរពអរគុណការស្រលាញ់មួយនេះចំពោះគាត់មកកាន់រូបខ្ញុំ ហើយរូបខ្ញុំពិតជាគោរពស្រលាញ់អរគុណចំពោះក្រុមគ្រួសាររបស់គាត់បានផ្តល់ការស្រលាញ់មួយយ៉ាងកក់ក្តៅនឹងបារម្ភខ្វល់ពីខ្ញុំគ្រប់ពេល។ តែចង់សារភាពប្រាប់ថានៅពេលនេះបេះដូងរបស់ខ្ញុំពិតជាមិនចង់ទទួលយកស្នេហាពីបុរសណាម្នាក់ទេគឺចង់ទុកបេះដូងទំនេរោយបានមួយរយៈពេលធំនឹងខ្លាចការឈឺចាប់នឹងម្តងទៀតព្រោះវាវេទនាណាស់ពេលដែលព្យាយាមបំភ្លេចរឿងអតីតចាស់កន្លងនឹងនឹកឃើញម្តងៗការឈឺចាប់គេធ្វើបាបផ្លូវចិត្តម្តងៗគឺពិតជាពិបាកទទួលយកណាស់ពេលវេលាចាស់ៗនឹងបេះដូងស្មោះត្រង់របស់ខ្ញុំចំពោះការស្រលាញ់មួយដ៏ស្មោះត្រង់ ផ្តល់តំលៃគឺវាពិតជាធំធេងណាស់សំរាប់បេះដូងពិតមិនដែលចង់បានអ្វីទេក្រៅយពីការស្រលាញ់ថ្នាក់ថ្នមនឹងប្រើពាក្យពេជ្រល្អៗមកកាន់ខ្ញុំកុំតែមើលងាយវាឈឺចាប់បាត់ទៅហើយ បើមានមនុស្សខ្លះស្គាល់អំពីអត្តចរិករបស់ខ្ញុំនៅខានក្រៅយនឹងដឹងពីខ្ញុំច្បាស់ប្រាកដជាយល់ច្រើនអំពីខ្ញុំ។ អញ្ជឹងឈប់គិតខុសមកកាន់រូបខ្ញុំទៀត។ អរគុណលោកជីវន្តដែលតែងតែផ្តល់ការបារម្ភនឹងយកចិត្តទុកដាក់គ្រប់ពេលមកកាន់មនុស្សស្រីម្នាក់នេះនឹងប្រើពាក្យថាបងមិនចង់ឃើញអូនពិបាកចិត្តទៀតទេ ហើយក៏សុំទោសដែលខ្ញុំនៅមិនទាន់ត្រៀមចិត្តនឹងបើកបេះដូងព្រមទទួលយកស្នេហាពីបុរសណាម្នាក់ឡើយ។ សុំពេលមួយរយៈធំសិន សំរាប់រៀនរស់នៅតែម្នាក់ឯងដោយគ្មានស្នេហានឹងប្រើពេលវេលាសំរាប់ចិត្តរបស់ខ្លួនខ្ញុំទៅណាធ្វើអីគឺខ្ញុំត្រូវតែធ្វើម្នាក់ឯងដូចសព្វរាល់ដង។»

បើមើលតាមសំណេររបស់អ្នកនាង ទូច ស្រីល័ក្ខ គេអាចសន្មតបានថា អ្នកនាងនៅមិនទាន់បាត់រាងចាលចំពោះស្នេហាចាស់ដែលបរាជ័យរបស់ខ្លួននៅឡើយ ហើយក៏មិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលយកស្នេហាថ្មីពីបុរសម្នាក់នោះឡើយ មិនថាបុរសនោះជាលោក វន ជីវន្ត ឬបុរសណាផ្សេងក៏ដោយ។ អ្នកនាង ទូច ស្រីល័ក្ខ និងអតីតស្វាមី បានដើរដល់ផ្លូវបែកបាក់ រហូតមានជម្លោះប្ដឹងផ្ដល់គ្នាឡើងតុលាការ ដោយចំណងអាពាហ៍ពិពាហ៍ប្រេះឆានេះបានបន្សល់ទុកចំណងដៃជាកូនប្រុសម្នាក់រួមគ្នា៕

