ភ្នំពេញ ៖ បុរសម្នាក់វិលត្រឡប់មកពីផឹកសុី ស្រវឹងរហូតដល់គ្រប់គ្រងខ្លួនឯងលែងបាន ដួលម៉ូតូរងរបួសជើង។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ សុីមាន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខដេ៦ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពនៅកន្លែង បានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះវិលត្រឡប់មកពីផឹកសុី ស្រវឹងជិះម៉ូតូហុងដាឌ្រីម ឆ្ពោះទៅផ្ទះ តាមផ្លូវបេតុង កាត់ភូមិព្រៃទា២ ពីកើតទៅលិច ដល់ចំណុចកើតហេតុ គ្រប់គ្រងខ្លួនឯងលែងបាន ដោយសាឥទ្ធិពលស្រា ដួលផីង រងរបួសជើង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានក្រុមគ្រួសារយកទៅផ្ទះដោយខ្លួនឯង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.