ពោធិ៍សាត់៖ ម្ចាស់ទីតាំងបើកលេងល្បែងស៊ីសងម្នាក់ត្រូវបានសមត្ថកិច្ចសម្រេចបង្កសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកក្រុមញៀនល្បែងជាស្ត្រីចំនួន 5នាក់ផ្សេងទៀតសមត្ថកិច្ចសម្រេចអប់រំធ្វើកិច្ចសន្យាលើកទីមួយ។ បន្ទាប់ពីប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងបៀរមួយកន្លែងក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីម៉ោង 11 និង 49 នាទីថ្ងៃត្រង់ថ្ងៃទី 11 ខែសីហា ឆ្នាំ2021នេះ។

លោក ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ ប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាភាព ភេទប្រុស ជាម្ចាស់ផ្ទះបើកឱ្យលេងល្បែងស៊ីសងបៀរ រស់នៅក្នុងភូមិឃុំខាងលើ។ ហើយសមត្ថកិច្ចរបស់លោកសម្រេចកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី 12 ខែសីហាឆ្នាំ 2021នេះហើយ ព្រោះថា ផ្គើនបើកឲ្យមានការជួបជុំលេងល្បែងស៊ីសងខុសច្បាប់ស្របពេលដែលជំងឺកូវីដ19 បាននិងកំពុងរីករាលដាលខ្លាំង។

សូមបញ្ជាក់ថា សមត្ថកិច្ចសបានហការ ចុះបង្ក្រាបនៅទីតាំងខាងលើនេះឃាត់ខ្លួនម្ចាស់ទីតាំងជាបុរសម្នាក់និងក្រុមអ្នកញៀនល្បែងជាស្ត្រីចំនួន 5 នាក់រួមនឹងវត្ថុតាងបៀមួយហ៊ូ កំរាល សុំគោលការណ៍ទៅឯកឧត្តមអភិបាលខេត្តចាត់ការតាមការណែនាំផងដែរ៕

Share.