កម្ពុជា និងវៀតណាមពង្រឹងសហប្រតិបត្តិការកាន់តែក្លាលើការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងជំរុញលើការបើកដំណើរការជាផ្លូវការនូវបណ្ដាច្រកទ្វារព្រំដែនអន្ដរជាតិ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដែលបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤។

សូមចុចអាន៖ បុរសបើកបុករះក្រោមស្ពានអាកាសឬស្សីកែវត្រូវបើកការស៊ើបសួរពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន»

កិច្ចពង្រឹងសហប្រតិបត្តិការខាងលើនេះធ្វើឡើងបន្ទាប់ពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និង ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដូចខាងក្រោម៖

Share.