សៀមរាប ៖ បុរសចំណាស់ម្នាក់វ័យជាង៥០ឆ្នាំ ដើរដេកដួលសន្លប់ វាលស្រែ ក្នុងសភាពឆេះភ្លើងរលាកពេញខ្លួន បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិពង្រ ឃុំកន្ទ្រាំង ស្រុកប្រសាទបាគង ខេត្តសៀមរាប។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញដើរ ចេញពីភូមិសាស្ត្រឃុំបល័ង្គ មកដេកដួលនៅវាលស្រែ ចំណុចភូមិខាងលើ ក្នុងសភាពឆេះភ្លើងរលាកពេញដងខ្លួន សន្លប់ស្តូកស្តឹង មិនដឹងថាមូលហេតុអ្វី។

ក្រោយពីប្រទះឃើញជនរងគ្រោះរបួសបែបនេះ ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ចុះទៅអន្តរាគមន៍ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

អត្ថបទ៖ តាតុងសែនជ័យ

