ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ​ WINNER ខ្វះការប្រុងប្រយ័ត្ន ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយម៉ូតូ NEX ជិះដោយស្ត្រីម្នាក់ ដួលរបួសសន្លប់ខ្លួនឯង។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីម្នាក់ជិះម៉ូតូម៉ាកNEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-8319 ធ្វើដំណើរ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ហ្វ្រាំងបង្អន់ល្បឿន ដោយសាររថយន្តខាងមុខ ហ្វ្រាំងព្រោះមានសត្វឆ្កែរត់ឆ្លងផ្លូវ ស្រាប់តែម៉ូតូ ម៉ាក WINNER ពណ៌ខ្មៅ ណាក់ស្លាកលេខ ភ្នំពេញ 1IJ-4499 ជិះដោយបុកម្នាក់ លឿនពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយម៉ូតូ NEX បណ្តាលឱ្យដួលរងរបួសសន្លប់ស្តូកខ្លួនឯង ខាងស្ត្រីរបួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ លើកយកចូលផ្ទះពេទ្យក្បែរនោះ ចំណែកម៉ូតូ ភាគីសងខាង សម្រួលគ្នាជាក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.