យុវជនម្នាក់ដែលសង្ស័យកើតជំងឺកូវីដ១៩ប្រភេទដែលតាបានបាត់ខ្លួនពីខុនដូរមួយកន្លែងក្នុងរាជធានីភ្នំពេញម៉្លោះហើយសមត្ថកិច្ចកំពុងស្វែងរកទាំងយប់ នាថ្ងៃទី១២ ខែសីហា ២០២១នេះ។


លោកអាំងសិរីពិសិដ្ឋអភិបាលរងខណ្ឌចំការមនបានឲ្យដឹងថា“ខណៈនេះ ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ បាន នឹងកំពុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកជំងឺ ឈ្មោះ អ៊ី ប៉ល់លី ជនជាតិខ្មែរ អាយុ ២៥ឆ្នាំ ដែលបានស្នាក់នៅអគារខុន ដូ ព្រីន មហាវិថី នរោត្តម ជាន់ទី ២៣ ដែលសង្ស័យផ្ទុកជំងឺកូវីដ ១៩ ប្រភេទបម្លែងថ្មី Delta៕




