ភ្នំពេញ៖ ករណីផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គិភ័យឆាបឆេះឃ្លាំងស្តុកអេតចាយ បណ្តាលឱ្យមានមនុស្សម្នាក់របួស នៅវេលាម៉ោង ១៦ៈ៥០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចឃ្លាំងអេតចាយ ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងអេតចាយខាងលើ សង់ពីថ្ម ប្រក់សង្ក័សី ទំហំ៥០មx៦០ម បានខូចខាត ម៉ានគ្រីបកំប៉ុងអេតចាយ០១គ្រឿង និងសម្ភារៈខាងក្នុងមួយចំនួន ព្រមទាំងមានមនុស្សម្នាក់របួសរលាកជេីងទាំងសងខាង ។ ហើយមានម្ចាស់ឈ្មោះ ឡេង លឹមអ៑ាង ភេទប្រុស អាយុ៤៣ឆាំ្ន។

ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបានចេញរថយន្តជួយអន្តរាគមន៍
រថយន្តការិយាល័យអគ្គិភ័យចំនួន០២គ្រឿង ប្រេីប្រាស់អស់ចំនួន ០៣គ្រឿង ស្មេីនឹង១៥ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍ ស្រាបៀកម្ពុជា០១គ្រឿងដើម្បីជួយអន្តរាគមន៍។ ដោយភ្លើងបានរលត់ទៅវិញនៅម៉ោង ៥និង១០នាទី ថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហេតុដែលបង្កជាអគ្គិភ័យបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសតូចៗ៕

អត្ថបទ៖ សេង សាវី

