៩ប្រកួត​នៅ​ជុំទី២ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវ​កាល​ឆ្នាំ២០២៣/២០២៤ ឃើញថា មាន​តែ​វិសាខា និងអង្គរថាយហ្គឺរ ប៉ុណ្ណោះ​ដែល​អាច​ស៊ុត​បញ្ចូល​ទីគូ​ប្រកួត​គ្រប់ការប្រកួត។

ក្នុង​នោះ ៩ប្រកួត​នៅ​ជុំទី២ របស់​វិសាខា មានដូច​ខាង​ក្រោម៖

សប្ដាហ៍ទី១០៖ គិរីវង់សុខ សែនជ័យ ០-២ វិសាខា
សប្ដាហ៍ទី១១៖ វិសាខា ១-១ ណាហ្គាវើលដ៍
សប្ដាហ៍ទី១២៖ អាយ អេស អាយ ដង្កោសែនជ័យ ១-១ វិសាខា
សប្ដាហ៍ទី១៣៖ វិសាខា ២-០ បឹងកេត
សប្ដាហ៍ទី១៤៖ ភ្នំពេញក្រោន ៣-១ វិសាខា
សប្ដាហ៍ទី១៥៖ ព្រះខ័នរាជស្វាយរៀង ៤-៣ វិសាខា
សប្ដាហ៍ទី១៦៖ Tiffy Army ២-១ វិសាខា
សប្ដាហ៍ទី១៧៖ អង្គរថាយហ្គឺរ ៣-៤ វិសាខា
សប្ដាហ៍ទី១៨៖ វិសាខា ៣-១ ខេត្តព្រៃវែង

ដោយឡែក ៩ប្រកួត​នៅ​ជុំទី២ របស់អង្គរថាយហ្គឺរ មានដូច​ខាង​ក្រោម៖

សប្ដាហ៍ទី១០៖ អង្គរថាយហ្គឺរ ២-១ អាយ អេស អាយ ដង្កោសែនជ័យ
សប្ដាហ៍ទី១១៖ អង្គរថាយហ្គឺរ ៣-៣ បឹងកេត
សប្ដាហ៍ទី១២៖ គិរីវង់ សុខសែនជ័យ ១-៣ អង្គរថាយហ្គឺរ
សប្ដាហ៍ទី១៣៖ Tiffy Army ៣-១ អង្គរថាយហ្កឺរ
សប្ដាហ៍ទី១៤៖ អង្គរថាយហ្គឺរ ១-៧ ព្រហខ័នរាជស្វាយរៀង
សប្ដាហ៍ទី១៥៖ ខេត្តព្រៃវែង ២-៣ អង្គរថាយហ្គឺរ
សប្ដាហ៍ទី១៦៖ ភ្នំពេញក្រោន ៣-២ អង្គរថាយហ្គឺរ
សប្ដាហ៍ទី១៧៖ អង្គរថាយហ្គឺរ ៣-៤ វិសាខា
សប្ដាហ៍ទី១៨៖ ណាហ្គាវើលដ៍ ៤-១ អង្គរថាយហ្គឺរ

ខណ: បច្ចុប្បន្នគិត​ត្រឹម​សប្ដាហ៍ទី១៨ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត កំពុង​ឈរ​នៅ​តំណែង Top 4 (ក្រុមកំពូលទាំង៤) នៅសប្ដាហ៍ទី១៨ នៃការប្រកួត​ពានរង្វាន់ Cambodian Premier League រដូវ​កាលឆ្នាំ២០២៣/២០២៤។

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣/២០២៤ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្ត​ប្រកួត​ដល់​ជុំផ្តាច់​ព្រ័ត្រ៕

Share.