ក្លិបបាល់ទាត់​ណាហ្គាវើលដ៍ បាន​រំកិល​ចំណាត់​ថ្នាក់​មក​ត្រឹម​លេខ ៦វិញ បន្ទាប់ពី​យក​ឈ្នះ អង្គរថាយហ្គឺរ ក្នុង​លទ្ធផល ៤-១ ​បញ្ចប់​សប្ដាហ៍ទី១៨ ជម្រុះជុំទី២ ក្រោយ​របូត​ចេញ​អស់ ១១សប្ដាហ៍ នៃការប្រកួត​ពានរង្វាន់ Cambodian Premier League រដូវ​កាលឆ្នាំ២០២៣/២០២៤។

ចំណាត់របស់ ណាហ្គាវើលដ៍ គិត​ចាប់​ពី​សប្ដាហ៍ទី១ ដល់ទី១៨៖

សប្ដាហ៍ទី១៖ ឈរចំណាត់ថ្នាក់លេខ៣
សប្ដាហ៍ទី២៖ ឈរចំណាត់ថ្នាក់លេខ៦
សប្ដាហ៍ទី៣ ដល់ទី៦៖ ឈរចំណាត់ថ្នាក់លេខ៧
សប្ដាហ៍ទី៧-១៧៖ ឈរចំណាត់ថ្នាក់លេខ៨
សប្ដាហ៍ទី១៨៖ ឈរចំណាត់ថ្នាក់លេខ៧

បច្ចុប្បន្នគិត​ត្រឹម​សប្ដាហ៍ទី១៨ ព្រះខ័នរាជស្វាយរៀង លេខ១ ភ្នំពេញក្រោន លេខ២ វិសាខា លេខ៣ និងបឹងកេត លេខ៤ កំពុង​ឈរ​នៅ​តំណែង Top 4 (ក្រុមកំពូលទាំង៤) នៅសប្ដាហ៍ទី១៨ នៃការប្រកួត​ពានរង្វាន់ Cambodian Premier League រដូវ​កាលឆ្នាំ២០២៣/២០២៤។

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣/២០២៤ មាន១០ក្រុមដែលជាសមាជិក ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន ៣ជុំ ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់លេខ១ដល់៤ (Top 4) នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្ត​ប្រកួត​ដល់​ជុំផ្តាច់​ព្រ័ត្រ៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១៨៖

Share.