ភ្នំពេញ ៖ សត្វគោឈ្មោលមួយក្បាល រត់កាត់ឆ្លងផ្លូវ ធ្វើឱ្យរថយន្តកុងតឺន័រមួយគ្រឿងហ្វ្រាំងមិនទាន់ ជ្រុលបុកផ្លោងងាប់ភ្លាមៗ ទាំងអ្នកបើកបររថយន្ត ទាំងសមត្ថកិច្ច ស្វែងរកម្ចាស់គោមិនឃើញ ។

បើតាមប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនកើតហេតុ សត្វគោឈ្មោញមួយក្បាល បានរត់កាត់ឆ្លងផ្លូវពីគើតទៅលិច កាត់ពីមុខរថយន្តកុងតឺន័រ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8016 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6321 ដែលបើកពីត្បូងទៅជើង ធ្វើឱ្យក៊ហ្វ្រាំងមិនទាន់ ជ្រុលបុកផ្លោងងាត់គោភ្លាមៗ ចំណែករថយន្តរងខូចខាត បែកចង្កៀងខាងមុខម្ខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សនរាវជ្រាវស្វែងរកម្ចាស់គោ មកដោះស្រាយគ្នា តែគ្មានអ្នកណាចេញមុខឡើយ ទើបសម្រេច យកគោ និងរថយន្តទៅដាក់នៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវរកម្ចាស់គោ ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា សឹងតែរាល់ថ្ងៃទៅហើយ មិនថាខែប្រាំង​ ឬខែវស្សាទេ គឺឃើញសត្វគោ ក្របី ត្រូវបានម្ចាស់អ្នកចិញ្ចើម លែងឱ្យដើររកសុីសេរី ប្រសិនបើមានបញ្ហារថយន្ត ម៉ូតូ បើកបុកប៉ះជាមួយសត្វទាំងនោះ ច្បាស់ហើយម្ចាស់មិនដែលចេញមុខមកដោះស្រាយទេ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.