ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយម៉ូតូរ៉ឺម៉កលក់ម្ជូរបណ្ដាលឱ្យក្រឡាប់បះជើង រងបួសទាំងសងខាងធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងការវេលាម៉ោង២រសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីម សង់០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FH-6016 សណ្ដោងរម៉កចំហៀងលក់ម្ជូរធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតទៅលិចខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុ មានម៉ូតូម៉ាឌ្រីម សង់០១៨ C១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GS-2013ជិះដោយបុសម្នាក់ ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុករម៉កពីក្រោយបណ្ដាលឱ្យម៉ូតូរម៉ក់ក្រឡាប់ផ្ងារជើង បុរសជិះម៉ូតូម៉ករបួសជើងចំណែកភាគីខាងម៉ូតូរបួសធ្ងន់សន្លប់ស្ដូកស្ដឹងត្រូវបានរថយន្តសាម៊ុយដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរ៉ុស្សី។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការបាញ់ថ្នាំយកម៉ូតូនិងម៉ូតូសណ្ដោងរម៉កចំហៀងទៅរក្សាទុកនៅប៉ុស្តិ៍នគបាលរដ្ឋបាលព្រៃសរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

