ក្រុមវិសាខា (ខ) បានត្រឹមស្មើជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ខ សម្រាប់ការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 នៅសប្តាហ៍ទី១៥ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍។

ចាប់ផ្ដើមការប្រកួតនៅម៉ោង ៣:៤៥នាទីរសៀល ក្លិបអាយ អេស អាយ ដង្កោសែនជ័យ ខ បានបើកការនាំមុខនៅនាទីទី១៩ រកបានដោយកីឡាករ រុំ រក្សា កីឡាករ។ ឈានដល់ការប្រកួតដើមនៅតង់ទី២ វិសាខា ខ បានធ្វើការវាយបកបាន ១គ្រាប់វិញ រកបានដោយកីឡាករ ឈាន គឹមសុង នៅនាទី ទី៤៦ លទ្ធផលបញ្ចប់ការប្រកួត ក្រុមទាំង២បានត្រឹមស្មើគ្នា ក្នុងលទ្ធផល ១ទល់និង១៕


