ការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 សប្តាហ៍ទី១៥ នៅថ្ងៃនេះមានចំនួន ២គូ ដោយកងយោធពលខេមរភូមិន្ទ ខ ជួប ក្រសួងមហាផ្ទៃ និង ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ជួប ក្លិបបាល់ទាត់ អង្គរស៊ីធី។

កម្មវិធីប្រកួត សប្ដាហ៍ទី១៥ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤៖
- សមាគមក្លិបបាល់ទាត់ កងយោធពលខេមរភូមិន្ទ ខ ជួប សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ម៉ោង ៣:៤៥នាទីរសៀល នៅកីឡដ្ឋានស្តាតចាស់
- ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ជួប ក្លិបបាល់ទាត់ អង្គរស៊ីធី ម៉ោង ៦:០០នាទីល្ងាច នៅកីឡដ្ឋាន ឡាយហ្វ ខេត្តព្រះសីហនុ
ដោយឡែកនៅថ្ងៃទី២៦ ខែមករា ក្រុមវិសាខា (ខ) បានត្រឹមស្មើជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ខ ក្នុងលទញធផល ១-១ សម្រាប់ការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 នៅសប្តាហ៍ទី១៥ នៅកីឡដ្ឋានព្រីនស៍៕


