ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿងបើកបួងចង្កូតបត់ជ្រុលទៅបុកក្បាលនាគទ្រូងផ្លូវ ប៉ើងរលំមួយកង់ រថយន្តបាក់កាង បែកចង្កៀងមុខម្ខាង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧នុង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភ្លើងស្តុប ផ្លូវសហព័ន្ធរុស្សុី កែងផ្លូវ២០០៤ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមចុចអាន៖ ចេញពីធ្វើការហាង មិនទាន់អស់ជាតិស្រវឹង ជិះម៉ូតូជ្រុលទៅបុកពីក្រោយ ម៉ូតូរុឺម៉ក របួសធ្ងន់ស្រាល២នាក់ 

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តស្ទូច ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1430 បើកតាមផ្លូវ២០០៤ ពីត្បូងទៅជើង ដល់ចំណុចភ្លើងស្តុបផ្លូវសហព័ន្ធរុស្សុី បត់ឆ្វេងទៅលិច តែដោយសារបួងចង្កូតជ្រុល ទៅបុកក្បាលនាគទ្រូងផ្លូវ បណ្តាលឱ្យប៉ើងរលំមួយកង់ រថយន្តបាក់កាង បែកចង្កៀងមុខខាងឆ្វេង ។

ក្រោយកើតហេតុ ភ្លាមៗ ស្របពេលដែលមានក្បួនគណៈប្រតិភូឆ្លងកាត់ ត្រូវបានកម្លាំងសន្តិសុខសាលាខណ្ឌ សមត្ថកិច្ច លើកដាក់បញ្ឈរវិញ ចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

Share.