ភ្នំពេញ ៖ រថយន្តឃ្លុបមួយគ្រឿងកំពុងបើកបរសុខៗស្រាប់តែផ្ទុះកង់មុខ បណ្តាលឱ្យរេចង្កូតក្រឡាប់ចូលវាលស្រែ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមចុចអាន៖ រថយន្តស្ទូចបើកបុកក្បាលនាគទ្រូងផ្លូវប៉ើងរលំ មួយកង់

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-2370 បើកលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់មុខខាងស្តាំ បណ្តាលឱ្យរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងវាលស្រែ សំណាងល្អមិនបង្កឱ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ គ្រោះថ្នាក់ដោយខ្លួនឯង ទើបអនុញ្ញាតិឱ្យម្ចាស់ហៅរថយន្តស្ទូចទៅលើក ឡើងដើម្បីយកទៅជួសជុលដោយខ្លួនឯង ៕

Share.