សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានយកឈ្នះកងយោធពលខេមរភូមិន្ទ ខ ក្នុង​លទ្ធផល ៣-២ នៅកីឡដ្ឋានស្តាតចាស់ នៃការ​ប្រកួត​ពានរង្វាន់​លីគ​ទី២ កម្ពុជា Cambodian League 2 សម្រាប់សប្តាហ៍ទី១៥។

ខណ:ជំនួបរវាងក្លិបបាល់ទាត់ឡាយហ្វ ខេត្ត​ព្រះសីហនុ ជួប ក្លិបបាល់ទាត់ អង្គរស៊ីធី នៅកីឡដ្ឋាន ឡាយហ្វ ខេត្តព្រះសីហនុ នៅ​ថ្ងៃទី២៧ ខែមករានេះ ត្រូវ​បាន​លុបចោលការប្រកួតលេខ៥៧ សប្ដាហ៍ទី១៥ ដោយមូលហេតុ ក្លិបបាល់ទាត់អង្គរស៊ីធីបដិសេធមិនចូលរួមការប្រកួត និងបានបោះបង់ ការប្រកួត។ ហេតុដូច្នេះ ក្រុមហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ សម្រេចលុបចោលការប្រកួតទាំងស្រុង។

ដោយឡែកនៅថ្ងៃទី២៦ ខែមករា ក្រុមវិសាខា (ខ) បាន​ត្រឹម​ស្មើ​ជា​មួយ អាយ អេស អាយ ដង្កោសែនជ័យ ខ ក្នុងលទញធផល ១-១ សម្រាប់​ការ​ប្រកួត​ពានរង្វាន់​លីគ​ទី២ កម្ពុជា Cambodian League 2 នៅសប្តាហ៍​ទី១៥ នៅ​កីឡដ្ឋាន​ព្រីនស៍៕

Share.