ទីបំផុតយុទ្ធនាការសង្គមដ៏ធំប្រចាំឆ្នាំ២០២៤ «SEE YOU CAMBODIA» ឬ «ជួបគ្នានៅកម្ពុជា» ឬក៏ «ជួបគ្នាម្ដងទៀតនៅកម្ពុជា» ដែលផ្តួចផ្ដើមឡើងដោយក្រុមការងារ Color Nine និងសហគមន៍ធនញ្ជ័យ បានលេចចេញជារូបរាងហើយ។ យុទ្ធនាការដែលធ្វើឡើងក្នុងគោលដៅរួមចំណែកចូលរួមផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ស្របតាមកម្មវិធីរបស់រាជរដ្ឋាភិបាល «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» តំណាងឱ្យក្រុមការងារទាំងមូលលោក ម៉ា ច័ន្ទបញ្ញា បានថ្លែងប្រាប់អ្នកសារព័ត៌មានទាំងអស់នៅក្នុងកម្មវិធីសន្នីសីទសារព័ត៌មានដែលបានរៀបចំឡើងនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ពីចំណុចពិសេសនៃយុទ្ធនាការ SEE YOU CAMBODIA នេះថា យុទ្ធនាការនេះនឹងក្លាយជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំនើនភ្ញៀវទេសចរណ៍ ព្រោះអ្នកផលិតមាតិការនីមួយៗនឹងច្នៃបង្កើតនូវវីដេអូប្លែកៗ ទៅតាមចំណង់ចំណូលចិត្ត និង Style រៀងៗខ្លួន ប៉ុន្តែដើរលើមាគ៌ាតែមួយគឺផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងស្រុក។

ទស្សនាវីដេអូព័ត៌មានទាំងស្រុងខាងក្រោមនេះ៖ សូមចុចទីនេះ

