នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)។ 

សូមចុចអាន៖ ឯកឧត្តម នេត្រ ភក្ត្រា៖ ស្នើដល់អ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន

ឯកឧត្តមកើតឆែអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបានសរសេរនៅលើបណ្ដាញសង្គមថាក្នុងដំណាក់កាលទី១ការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មី (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ៨០% ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនាឆ្នាំ២០២៤ខាងមុខនេះ។ចំណែកដំណាក់កាលទី២គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២៥៕

Share.